ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:11 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ទោះបីជា​ខ្ញុំ​ក្ដី អ្នកទាំងនោះ​ក្ដី យើង​ប្រកាស​ដំណឹងល្អ​យ៉ាងដូច្នោះ ហើយ​អ្នករាល់គ្នា​ក៏​បាន​ជឿ​យ៉ាងដូច្នោះ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ទោះបី​ខ្ញុំ​ក្ដី​ ឬ​អ្នក​ទាំង​នោះ​ក្ដី​ យើង​ប្រកាស​ដំណឹង​ល្អ​នោះ​ ហើយ​អ្នក​រាល់គ្នា​ក៏​ជឿ​លើ​ដំណឹង​ល្អ​នោះ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី យើង​ប្រកាស ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ជឿ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ទោះ​បើ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី គង់​តែ​យើង​ផ្សាយ​ដំណឹង​បែប​យ៉ាង​នោះ ក៏​យ៉ាង​នោះ​ឯង ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ​នេះ ជា​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ជឿ។

សូមមើលជំពូក



១ កូរិន‌ថូស 15:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។


ប្រសិនបើ​ព្រះ​គ្រីស្ទ​ត្រូវគេ​ប្រកាស​ថា ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ម្ដេចក៏​មាន​អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​និយាយ​ថា​គ្មាន​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ដូច្នេះ​?


ពីព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ក្នុងចំណោម​អ្នករាល់គ្នា ខ្ញុំ​នឹង​មិន​ព្រម​ដឹង​អ្វី​ឡើយ ក្រៅពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះអង្គនោះ​ដែល​ត្រូវគេ​ឆ្កាង​។