ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
១ កូរិនថូស 14:17 - ព្រះគម្ពីរខ្មែរសាកល ដ្បិតការដែលអ្នកអរព្រះគុណព្រះ ល្អមែនហើយ ប៉ុន្តែអ្នកដទៃមិនត្រូវបានស្អាងទឹកចិត្តទេ។ Khmer Christian Bible រីឯអ្នក អ្នកអរព្រះគុណបានល្អមែន ប៉ុន្ដែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកអរព្រះគុណបានល្អមែនហើយ តែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកៗអរព្រះគុណយ៉ាងល្អមែន តែអ្នកនោះមិនបានស្អាងចិត្តឡើងសោះ អាល់គីតាប បងប្អូនបានអរគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។ |
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
អ្នកដែលនិយាយភាសាដទៃ ស្អាងទឹកចិត្តខ្លួនឯង រីឯអ្នកដែលថ្លែងព្រះបន្ទូលវិញ ស្អាងទឹកចិត្តក្រុមជំនុំ។
ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាដទៃដែរ ក៏ប៉ុន្តែចង់ឲ្យថ្លែងព្រះបន្ទូលជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូល ប្រសើរជាងអ្នកដែលនិយាយភាសាដទៃ លើកលែងតែអ្នកនោះចេះបកប្រែ ដើម្បីឲ្យក្រុមជំនុំបានទទួលការស្អាងទឹកចិត្ត។
ដូច្នេះ បងប្អូនអើយ ឥឡូវនេះប្រសិនបើខ្ញុំមករកអ្នករាល់គ្នា ហើយនិយាយភាសាដទៃ តើខ្ញុំនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នករាល់គ្នា ប្រសិនបើខ្ញុំមិននិយាយដោយការបើកសម្ដែង ដោយចំណេះដឹង ដោយការថ្លែងព្រះបន្ទូល ឬដោយការបង្រៀន?