១ កូរិនថូស 14:14 - ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើខ្ញុំអធិស្ឋានជាភាសាដទៃ វិញ្ញាណរបស់ខ្ញុំក៏អធិស្ឋានមែន ប៉ុន្តែគំនិតរបស់ខ្ញុំមិនបង្កើតផលអ្វីឡើយ។ Khmer Christian Bible ដ្បិតបើខ្ញុំអធិស្ឋានជាភាសាចម្លែកអស្ចារ្យ នោះវិញ្ញាណរបស់ខ្ញុំអធិស្ឋានមែន ប៉ុន្ដែគំនិតរបស់ខ្ញុំគ្មានផលផ្លែឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើខ្ញុំអធិស្ឋានជាភាសាដទៃ នោះវិញ្ញាណខ្ញុំអធិស្ឋាន តែគំនិតរបស់ខ្ញុំឥតរិះគិតអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចម្លែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្តែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើខ្ញុំអធិស្ឋានជាភាសាដទៃ នោះគឺជាវិញ្ញាណខ្ញុំដែលអធិស្ឋាន តែឥតមានប្រយោជន៍ដល់ប្រាជ្ញាខ្ញុំសោះ អាល់គីតាប ប្រសិនបើខ្ញុំទូរអាជាភាសាចម្លែក វិញ្ញាណខ្ញុំនៅទូរអាពិតមែន ប៉ុន្ដែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។ |
ប៉ុន្តែនៅក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីបង្រៀនអ្នកដទៃ ជាជាងនិយាយមួយម៉ឺនម៉ាត់ជាភាសាដទៃ។
ជាការពិត អ្នកដែលនិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះវិញ ដ្បិតគ្មានអ្នកណាស្ដាប់យល់ឡើយ; តាមពិត អ្នកនោះនិយាយអាថ៌កំបាំងក្នុងវិញ្ញាណទេ។