ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរយកបន្ទះធំមួយ ហើយសរសេរនៅលើបន្ទះនោះជាអក្សរសាមញ្ញថា ‘ម៉ាហេ-សាឡាល-ហាសបាស’។
អេសាយ 8:3 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំបានចូលទៅឯព្យាការិនី ហើយនាងក៏មានផ្ទៃពោះ រួចបង្កើតបានកូនប្រុសម្នាក់ នោះព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរដាក់ឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមក ខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទម្ងន់បង្កើតបានកូនប្រុសមួយ នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកខ្ញុំបានចូលទៅឯហោរាស្រី ជាប្រពន្ធខ្ញុំ ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឈ្មោះកូននេះថា ម៉ាហេ-សាឡាល-ហាសបាស អាល់គីតាប ខ្ញុំបានរួមរស់ជាមួយភរិយារបស់ខ្ញុំជាអ្នកថ្លែងបន្ទូលនៃអុលឡោះនាងមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស” |
ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរយកបន្ទះធំមួយ ហើយសរសេរនៅលើបន្ទះនោះជាអក្សរសាមញ្ញថា ‘ម៉ាហេ-សាឡាល-ហាសបាស’។