រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’
អេសាយ 57:6 - ព្រះគម្ពីរខ្មែរសាកល ថ្មរលីងនៅកណ្ដាលជ្រលងភ្នំជាចំណែករបស់អ្នក ថ្មទាំងនោះជាវាសនារបស់អ្នក! មែនហើយ អ្នកបានច្រូចតង្វាយច្រូច ព្រមទាំងថ្វាយតង្វាយធញ្ញជាតិដល់ថ្មទាំងនោះផង។ តើឲ្យយើងបានកម្សាន្តចិត្តដោយការទាំងនេះឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅចំណោមថ្មរលីងក្នុងបាតជ្រោះ អ្នកបានច្រួចតង្វាយច្រូច និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ តើគួរឲ្យយើងរសាយកំហឹងចំពោះអំពើយ៉ាងនោះឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។ តើឲ្យយើងអត់ទ្រាំបានឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច នឹងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី អាល់គីតាប អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។ តើឲ្យយើងអត់ទ្រាំបានឬ? |
រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។