អ្នកបាននឿយណាយនឹងសេចក្ដីប្រឹក្សាជាច្រើនរបស់អ្នក; ឥឡូវនេះ ចូរឲ្យពួកគ្រូតារាសាស្ត្រ និងពួកគ្រូមើលផ្កាយ ដែលទាយនៅថ្ងៃចូលខែអំពីអ្វីដែលនឹងមកលើអ្នក ឈរឡើង ហើយសង្គ្រោះអ្នកចុះ!
អេសាយ 57:10 - ព្រះគម្ពីរខ្មែរសាកល អ្នកបានអស់កម្លាំងដោយដំណើរវែងឆ្ងាយរបស់អ្នក ប៉ុន្តែអ្នកមិនបានពោលថា: ‘អស់សង្ឃឹមហើយ!’ នោះទេ អ្នកបានរកឃើញការបន្តកម្លាំងជាថ្មី ដូច្នេះបានជាអ្នកមិនបានចុះខ្សោយឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវអស់កម្លាំង ដោយផ្លូវរបស់អ្នកវែងឆ្ងាយ ប៉ុន្តែ អ្នកមិនបានថាជាបង់កម្លាំងទទេនោះទេ គឺអ្នកបានទទួលសេចក្ដីចម្រើនកម្លាំងវិញ បានជាអ្នកមិនបានណាយចិត្តសោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។ អាល់គីតាប អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ |
អ្នកបាននឿយណាយនឹងសេចក្ដីប្រឹក្សាជាច្រើនរបស់អ្នក; ឥឡូវនេះ ចូរឲ្យពួកគ្រូតារាសាស្ត្រ និងពួកគ្រូមើលផ្កាយ ដែលទាយនៅថ្ងៃចូលខែអំពីអ្វីដែលនឹងមកលើអ្នក ឈរឡើង ហើយសង្គ្រោះអ្នកចុះ!
ពីមុន ខ្ញុំបានរស់នៅដោយគ្មានក្រឹត្យវិន័យ ប៉ុន្តែនៅពេលបទបញ្ជាចូលមក បាបក៏មានជីវិតឡើង