មុនភ្លើងបន្លាប៉ះឆ្នាំងរបស់អ្នករាល់គ្នា ព្រះអង្គនឹងផាត់យកទៅ ទោះបីជាវាស្រស់ ឬឆេះក៏ដោយ។
អេសាយ 37:7 - ព្រះគម្ពីរខ្មែរសាកល មើល៍! យើងនឹងដាក់វិញ្ញាណមួយក្នុងស្ដេចអាស្ស៊ីរី ដើម្បីឲ្យគេឮពាក្យចចាមអារ៉ាមមួយ ហើយត្រឡប់ទៅស្រុករបស់ខ្លួនវិញ រួចយើងនឹងធ្វើឲ្យគេដួលដោយមុខដាវនៅក្នុងស្រុករបស់ខ្លួន’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ យើងនឹងបណ្ដាលគំនិតវា ឲ្យសម្រេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹងមួយ រួចយើងនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញនឹងបណ្តាលគំនិតវា ឲ្យសំរេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹង១ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។ អាល់គីតាប បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវសម្លាប់ដោយមុខដាវនៅស្រុកនោះ”»។ |
មុនភ្លើងបន្លាប៉ះឆ្នាំងរបស់អ្នករាល់គ្នា ព្រះអង្គនឹងផាត់យកទៅ ទោះបីជាវាស្រស់ ឬឆេះក៏ដោយ។
ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។
រីឯស្ដេចអាស្ស៊ីរីបានឮអំពីទារហាកាស្ដេចនៃអេត្យូពីថា បានចេញមកច្បាំងនឹងទ្រង់។ នៅពេលឮដូច្នេះ ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅឯហេសេគា ដោយនិយាយថា៖