ពួកគេភ្ញាស់ពងរបស់ពស់ពិស ហើយព័ទ្ធជាសំណាញ់ពីងពាង; អ្នកដែលហូបពងរបស់ពួកវានឹងស្លាប់ ហើយពងដែលជាន់បែក ក៏ញាស់ចេញជាពស់វែក។
អេសាយ 34:15 - ព្រះគម្ពីរខ្មែរសាកល ទីទុយធំនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង ក៏ប្រមូលកូនមកក្រោមម្លប់របស់វា; ប្រាកដមែន ស្ទាំងនឹងមកទាំងគូៗ ផ្ដុំគ្នានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពស់វែកនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ សត្វស្ទាំងនឹងហើរមកទាំងគូៗ ប្រជុំនៅទីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពស់វែកនឹងធ្វើសំបុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ អើ ពួករអាតនឹងមកទាំងគូៗ ប្រជុំនៅទីនោះដែរ។ អាល់គីតាប រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។ |
ពួកគេភ្ញាស់ពងរបស់ពស់ពិស ហើយព័ទ្ធជាសំណាញ់ពីងពាង; អ្នកដែលហូបពងរបស់ពួកវានឹងស្លាប់ ហើយពងដែលជាន់បែក ក៏ញាស់ចេញជាពស់វែក។