ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 24:7 - ព្រះគម្ពីរខ្មែរសាកល

ស្រាទំពាំងបាយជូរថ្មី​បាន​រីងស្ងួត ហើយ​ដើមទំពាំងបាយជូរ​ក៏​ក្រៀមស្វិត រីឯ​អស់អ្នក​ដែល​មាន​ចិត្ត​អរសប្បាយ​បាន​ដកដង្ហើមធំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ​គេ​ដក​ដង្ហើម​ធំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ គេ​ដក​ដង្ហើម​ធំ​វិញ

សូមមើលជំពូក

អាល់គីតាប

សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។

សូមមើលជំពូក



អេសាយ 24:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អំណរ និង​សេចក្ដីត្រេកអរ​ត្រូវបាន​ដកចេញ​ពី​ចម្ការសម្បូរផល គេ​លែង​ច្រៀងដោយអំណរ លែង​ស្រែកហ៊ោសប្បាយ​នៅក្នុង​ចម្ការទំពាំងបាយជូរ ក៏​លែង​មាន​អ្នក​ជាន់ ដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដើម្បីធ្វើ​ស្រាទំពាំងបាយជូរ​ដែរ គឺ​យើង​បាន​បញ្ឈប់​ការស្រែកហ៊ោ​ហើយ​!


ដ្បិត​ចម្ការ​នៃ​ហែសបូន និង​ដើមទំពាំងបាយជូរ​នៃ​ស៊ីបម៉ា​បាន​ក្រៀមស្វិត​ទៅ ពួក​ចៅហ្វាយ​នៃ​ប្រជាជាតិ​នានា​បាន​វាយកម្ទេច​មែកទំពាំងបាយជូរដ៏ល្អបំផុត​របស់ពួកគេ ដែល​លូត​រហូតដល់​យ៉ាស៊ើរ ដែល​ដុះរាលដាល​ទៅ​ទីរហោស្ថាន លំពង់​របស់វា​ក៏​បែកសាយ​កាត់​សមុទ្រ​។