ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
អេសាយ 10:7 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេមិនមានបំណងដូច្នោះទេ ហើយចិត្តពួកគេក៏មិនគិតគូរដូច្នោះដែរ គឺក្នុងចិត្តពួកគេមានតែការបំផ្លាញ និងការកាត់ចេញនូវប្រជាជាតិមិនតិចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ អាល់គីតាប ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកំទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។ |
ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
មើល៍! ទឹកដីរបស់ជនជាតិខាល់ដេ! ប្រជាជននៃទឹកដីនោះលែងមានទៀតហើយ។ ជនជាតិអាស្ស៊ីរីបានកំណត់ទឹកដីនោះសម្រាប់សត្វព្រៃនៅទីរហោស្ថាន; ពួកគេបានដំឡើងប៉មរបស់ខ្លួន ហើយកម្ទេចបន្ទាយរបស់ទឹកដីនោះ ព្រមទាំងធ្វើឲ្យទឹកដីនោះទៅជាទីបាក់បែកផង។
ព្រមទាំងបោះចោលបណ្ដាព្រះរបស់គេទៅក្នុងភ្លើង ដ្បិតព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះដែលធ្វើពីឈើ និងថ្ម បានជាព្រះទាំងនោះត្រូវបានបំផ្លាញ!
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។