ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:10 - ព្រះគម្ពីរខ្មែរសាកល

ដូចដែល​ដៃ​របស់យើង​បាន​ចាប់​អាណាចក្រ​ទាំងឡាយ​នៃ​រូបបដិមាករឥតប្រយោជន៍ ដែល​រូបឆ្លាក់​របស់គេ​វិសេសជាង​យេរូសាឡិម ក៏​វិសេសជាង​សាម៉ារី​យ៉ាងណា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដៃ​យើង​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់ នៅ​ក្រុង​យេរូ‌សាឡិម និង​ក្រុង​សាម៉ារី​ទៅ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក យើង​បាន​យក​ជ័យ‌ជម្នះ​លើ​នគរ របស់​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​បដិមា​ធំ ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​សាម៉ារី​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដៃ​អញ​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ក្រុង​សាម៉ារី​ទៅ​ហើយ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក យើង​បាន​យក​ជ័យ‌ជំនះ​លើ​នគរ របស់​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​បដិមា ធំ​ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​សាម៉ារី​ទៅ​ទៀត។

សូមមើលជំពូក



អេសាយ 10:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះហស្ត​របស់ព្រះករុណា​នឹង​រកឃើញ​អស់ទាំង​ខ្មាំងសត្រូវ​របស់ព្រះករុណា ព្រះហស្តស្ដាំ​របស់ព្រះករុណា​នឹង​រកឃើញ​ពួកអ្នកដែល​ស្អប់​ព្រះករុណា​។


ដៃ​របស់យើង​បាន​ចាប់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងនោះ ដូចជា​សម្បុកចាប​; យើង​បាន​ប្រមូល​ផែនដី​ទាំងមូល ដូច​ប្រមូល​ពងចាប​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​មិន​មាន​ណាមួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែកចេចចាច​ឡើយ”។


ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​!