រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។
ហេព្រើរ 9:20 - ព្រះគម្ពីរខ្មែរសាកល ដោយនិយាយថា៖“នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះបានបង្គាប់ដល់អ្នករាល់គ្នា”។ Khmer Christian Bible ទាំងនិយាយថា នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានបង្គាប់មកអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានប្រសាសន៍ថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញា ដែលព្រះបានបង្គាប់មកអ្នករាល់គ្នា» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថាៈ«នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយមានប្រសាសន៍ថា «នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា» អាល់គីតាប គាត់មានប្រសាសន៍ថាៈ«នេះជាឈាមនៃសម្ពន្ធមេត្រី ដែលអុលឡោះបានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម»។ |
រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។
ដ្បិតនេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន គឺសម្រាប់ការលើកលែងទោសបាប។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច