Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:19 - ព្រះគម្ពីរខ្មែរសាកល

19 ពោលគឺ កាល​អស់ទាំង​បទបញ្ជា​ត្រូវបាន​ប្រកាស​ដោយ​ម៉ូសេ​ដល់​ប្រជាជន​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ លោក​បាន​យក​ឈាម​កូនគោ និង​ឈាម​ពពែ ព្រមទាំង​ទឹក រោមចៀម​ពណ៌ក្រហមឆ្អៅ និង​មែកហ៊ីសុប ហើយ​ប្រោះ​លើ​ទាំង​ក្រាំង​នោះ​ផ្ទាល់ ទាំង​លើ​ប្រជាជន​ទាំងអស់

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ដ្បិត​ពេល​លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​អំពី​បញ្ញត្ដិ​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​រួច​ហើយ​ គាត់​ក៏​យក​រោម​ចៀម​ពណ៌​ក្រហម​ទុំ​ និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​នៅ​ក្នុង​ឈាម​កូន​គោ​ ឈាម​ពពែ​ និង​ទឹក​ ហើយ​ប្រោះ​លើ​គម្ពីរ​ និង​ប្រជាជន​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រោះ ពេល​លោក​ម៉ូសេ​បាន​ប្រកាស​បទ‌បញ្ជា​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន​ទាំង​ឡាយ​ហើយ លោក​យក​ឈាម​កូន​គោ ឈាម​ពពែ ទឹក រោម​ចៀម​ជ្រលក់​ក្រហម និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​លោក​ម៉ូសេ​ប្រកាស​បទ‌បញ្ជា​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ* ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រិត្យ‌វិន័យ ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ នឹង​ឈាម​ពពែ ព្រម​ទាំង​ទឹក នឹង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​ណាពី​ម៉ូសា​ប្រកាស​បទ​បញ្ជា​ទាំង​អស់ ស្រប​តាម​ហ៊ូកុំ ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ គាត់​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុបមក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គីតាប ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល

សូមមើលជំពូក ចម្លង




ហេព្រើរ 9:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។


លោក​ក៏​នឹង​ប្រោះ​លើ​ប្រជាជាតិ​ជាច្រើន​យ៉ាងនោះដែរ​; បណ្ដា​ស្ដេច​នឹង​បិទ​មាត់​របស់ខ្លួន​ដោយព្រោះ​លោក ដ្បិត​អ្វីដែល​មិន​បាន​រៀបរាប់ប្រាប់​ដល់​ពួកគេ ពួកគេ​នឹង​ឃើញ ហើយ​អ្វីដែល​ពួកគេ​មិនដែល​ឮ ពួកគេ​នឹង​យល់ច្បាស់​៕


នៅពេល​ដោះ​ព្រះពស្ត្រ​ព្រះអង្គ​ចេញ ពួកគេ​ក៏​ពាក់​អាវវែង​ពណ៌ក្រហមឆ្អៅ​ឲ្យ​ព្រះអង្គ


ពួកគេ​ពាក់​អាវ​ពណ៌ស្វាយ​ឲ្យ​ព្រះអង្គ ហើយ​ក្រង​មែក​បន្លា​ជា​មកុដ បំពាក់​ឲ្យ​ព្រះអង្គ


នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវ​ពណ៌ស្វាយ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ចេញទៅ​ដើម្បី​ឆ្កាងព្រះអង្គ​។


ពួក​ទាហាន​បាន​ក្រង​មែកបន្លា​ជា​មកុដ បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ ហើយ​ដណ្ដប់​អាវវែង​ពណ៌ស្វាយ​ឲ្យ​ព្រះអង្គ


ពេលនោះ ព្រះយេស៊ូវ​យាង​ចេញមក​ខាងក្រៅ ទាំង​ពាក់​មកុដ​បន្លា និង​អាវវែង​ពណ៌ស្វាយ​។ ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “មើល៍! មនុស្ស​ហ្នឹងហើយ​!”។


ជាយូរមកហើយ ព្រះ​បាន​មានបន្ទូល​នឹង​ពួក​ដូនតា​តាមរយៈ​បណ្ដា​ព្យាការី ក្នុងពេលខុសៗគ្នា និង​ដោយរបៀបខុសៗគ្នា


ហើយ​ដោយ​ចិត្ត​របស់យើង​ត្រូវបាន​ប្រោះ​សម្អាត​ដោយឈាម ពី​សតិសម្បជញ្ញៈ​សៅហ្មង ព្រមទាំង​រូបកាយ​ត្រូវបាន​លាង​ដោយ​ទឹក​បរិសុទ្ធ ដូច្នេះ​ចូរឲ្យ​យើង​ចូលទៅជិត​ដោយ​ចិត្ត​ពិតត្រង់ និង​ដោយ​ជំនឿ​ដែល​ជឿអស់ពីចិត្ត​។


ដ្បិត​ឈាម​គោឈ្មោល និង​ឈាម​ពពែ មិនអាច​ដកយក​បាប​ចេញ​បាន​ឡើយ​។


បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។


ព្រះអង្គ​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ម្ដងជាសម្រេច ទាំង​ធ្វើឲ្យសម្រេច​នូវ​ការប្រោសលោះ​ដ៏អស់កល្បជានិច្ច មិនមែន​ដោយ​ឈាម​ពពែ ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​ព្រះលោហិត​របស់អង្គទ្រង់ផ្ទាល់​។


ជាការពិត ប្រសិនបើ​ការ​ប្រោះ​ឈាម​របស់​ពពែ គោឈ្មោល និង​ផេះ​គោក្រមុំ លើ​មនុស្ស​សៅហ្មង អាច​ញែក​គេ​ជាវិសុទ្ធ​ឲ្យមាន​ភាពបរិសុទ្ធ​ខាងសាច់ឈាម​បានទៅហើយ


ដូច្នេះ សូម្បីតែ​សម្ពន្ធមេត្រី​ទីមួយ​ក៏មិន​អាច​យកជាការបាន​ដោយគ្មាន​ឈាម​ដែរ​។


ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម