យើងនឹងយកអ្នកខ្លះពីពួកគេ សម្រាប់ជាបូជាចារ្យ និងជាពួកលេវីដែរ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
ហេព្រើរ 7:12 - ព្រះគម្ពីរខ្មែរសាកល ដ្បិតកាលណាមុខងារជាបូជាចារ្យត្រូវបានផ្លាស់ប្ដូរ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។ Khmer Christian Bible ដ្បិតពេលណាមុខងារជាសង្ឃប្រែប្រួល នោះក្រឹត្យវិន័យត្រូវតែប្រែប្រួលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើការងារជាសង្ឃមានការផ្លាស់ប្ដូរ នោះក្រឹត្យវិន័យក៏ត្រូវតែមានការផ្លាស់ប្ដូរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រិត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ អាល់គីតាប ប្រសិនបើមានការផ្លាស់ប្ដូរមុខងារអ៊ីមុាំ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរហ៊ូកុំដែរ។ |
យើងនឹងយកអ្នកខ្លះពីពួកគេ សម្រាប់ជាបូជាចារ្យ និងជាពួកលេវីដែរ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
ដោយហេតុនេះ ប្រសិនបើអាចដល់ភាពគ្រប់លក្ខណ៍បាន តាមរយៈមុខងារជាបូជាចារ្យខាងពួកលេវីមែន——ដ្បិតនៅក្រោមមុខងារនេះឯង ដែលប្រជាជនបានទទួលក្រឹត្យវិន័យ——ចុះនៅតែមានតម្រូវការអ្វីឲ្យបូជាចារ្យមួយទៀតលេចឡើងក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក គឺមិនមែនហៅថាបូជាចារ្យក្នុងលំដាប់ថ្នាក់របស់អើរ៉ុនវិញ?
តាមពិត ព្រះអង្គដែលសេចក្ដីទាំងនេះត្រូវបានថ្លែងមកនោះ មកពីកុលសម្ព័ន្ធផ្សេងទៀត ដែលគ្មានអ្នកណាពីកុលសម្ព័ន្ធនោះធ្លាប់ធ្វើការបម្រើនៅអាសនាឡើយ។
ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។