កុំឲ្យយើងរអ៊ូរទាំ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានរអ៊ូរទាំឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវមេបំផ្លាញសម្លាប់។
ហេព្រើរ 11:28 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ លោកធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងបានប៉ះជនជាតិអ៊ីស្រាអែលឡើយ។ Khmer Christian Bible ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងបានប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងមកប៉ះពាល់ពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង បានមកពាល់ដល់គេឡើយ។ អាល់គីតាប ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងប្រោះឈាម បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រអែលបានឡើយ។ |
កុំឲ្យយើងរអ៊ូរទាំ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានរអ៊ូរទាំឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវមេបំផ្លាញសម្លាប់។
បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។
ពោលគឺ កាលអស់ទាំងបទបញ្ជាត្រូវបានប្រកាសដោយម៉ូសេដល់ប្រជាជនទាំងអស់ស្របតាមក្រឹត្យវិន័យ លោកបានយកឈាមកូនគោ និងឈាមពពែ ព្រមទាំងទឹក រោមចៀមពណ៌ក្រហមឆ្អៅ និងមែកហ៊ីសុប ហើយប្រោះលើទាំងក្រាំងនោះផ្ទាល់ ទាំងលើប្រជាជនទាំងអស់
ជាពួកអ្នកដែលត្រូវបានជ្រើសតាំងស្របតាមការជ្រាបជាមុនរបស់ព្រះដែលជាព្រះបិតា ដោយការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ ដែលនាំទៅរកការស្ដាប់បង្គាប់ និងការប្រោះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា!