អំពើហិង្សារបស់មនុស្សអាក្រក់នឹងបំផ្លាញខ្លួនគេ ដ្បិតគេបដិសេធមិនអនុវត្តសេចក្ដីយុត្តិធម៌។
សុភាសិត 22:22 - ព្រះគម្ពីរខ្មែរសាកល កុំប្លន់អ្នកក្រខ្សត់ដោយសារគេក្រខ្សត់នោះឡើយ ក៏កុំជាន់ឈ្លីមនុស្សទ័លក្រនៅទ្វារក្រុងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យកេងយករបស់មនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យកេងយករបស់នៃមនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ អាល់គីតាប កុំរឹបអូសយកទ្រព្យពីជនទុគ៌ត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ |
អំពើហិង្សារបស់មនុស្សអាក្រក់នឹងបំផ្លាញខ្លួនគេ ដ្បិតគេបដិសេធមិនអនុវត្តសេចក្ដីយុត្តិធម៌។
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ដើម្បីចម្រើនខ្លួនឯង និងអ្នកដែលជូនជំនូនដល់អ្នកមាន នឹងមានតែភាពខ្វះខាតប៉ុណ្ណោះ។
ដើម្បីបែរចេញពីពាក្យបណ្ដឹងរបស់អ្នកក្រខ្សត់ ហើយដកយកសេចក្ដីយុត្តិធម៌ចេញពីមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់យើង ដើម្បីឲ្យស្ត្រីមេម៉ាយបានជាជ័យភណ្ឌរបស់គេ និងដើម្បីប្លន់កូនកំព្រា។
កុំសង្កត់សង្កិនស្ត្រីមេម៉ាយ កូនកំព្រា ជនអន្តោប្រវេសន៍ ឬជនទ័លក្រឡើយ ក៏កុំគិតគូរការអាក្រក់នៅក្នុងចិត្ត ទាស់នឹងបងប្អូនរបស់ខ្លួនដែរ’។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។