សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។
សាស្តា 6:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតវាមកក្នុងភាពឥតន័យ ហើយទៅវិញក្នុងភាពងងឹត រីឯឈ្មោះរបស់វាក៏ត្រូវបានគ្របបាំងដោយភាពងងឹត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ អាល់គីតាប កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ |
សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។
ប្រសិនបើមានមនុស្សម្នាក់បង្កើតកូនមួយរយនាក់ ហើយរស់នៅច្រើនឆ្នាំ រហូតដល់ថ្ងៃអាយុរបស់គាត់មានច្រើន ប៉ុន្តែចិត្តគាត់មិនស្កប់ស្កល់នឹងភាពមានពរ ហើយគ្មានអ្នកណាបញ្ចុះសពគាត់ នោះខ្ញុំសូមនិយាយថា៖ “កូនរលូតប្រសើរជាងអ្នកនោះទៅទៀត!”។
ទោះបីជាវាមិនដែលឃើញពន្លឺថ្ងៃ ហើយមិនដឹងអ្វីក៏ដោយ ក៏វាមានភាពស្ងប់ស្ងៀមជាងអ្នកនោះដែរ។