សាស្តា 10:1 - ព្រះគម្ពីរខ្មែរសាកល រុយងាប់ធ្វើឲ្យប្រេងរបស់អ្នកធ្វើទឹកអប់ភាយក្លិនស្អុយ; ភាពល្ងង់តែបន្តិចក៏ធ្ងន់ជាងប្រាជ្ញា និងកិត្តិយសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង ទៅជាមានក្លិនស្អុយ ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា និងកិត្តិយសដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេងទៅជាមានក្លិនស្អុយ ហើយសេចក្ដីចំកួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា នឹងកិត្តិយសដូច្នោះដែរ អាល់គីតាប រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។ |