ការដែលអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ គាប់ព្រះហឫទ័យព្រះយេហូវ៉ាជាងយញ្ញបូជាទៅទៀត។
សាការី 7:9 - ព្រះគម្ពីរខ្មែរសាកល “ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: ‘ចូរឲ្យម្នាក់ៗអនុវត្តការកាត់ក្ដីដ៏ពិតត្រង់ ហើយសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីមេត្តាដល់បងប្អូនរបស់ខ្លួនចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។ |
ការដែលអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ គាប់ព្រះហឫទ័យព្រះយេហូវ៉ាជាងយញ្ញបូជាទៅទៀត។
តើនេះមិនមែនជាព្រះបន្ទូលដែលព្រះយេហូវ៉ាបានប្រកាស តាមរយៈពួកព្យាការីពីមុនទេឬ? ពេលនោះ យេរូសាឡិមមានគេរស់នៅ ហើយគេរស់នៅយ៉ាងសុខស្រួល ព្រមទាំងមានទីក្រុងនៅជុំវិញ ហើយមានគេរស់នៅណេកិប និងវាលទំនាបដែរ’”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីររូ និងដំណាំបន្លែគ្រប់ប្រភេទ ប៉ុន្តែអ្នករាល់គ្នាបោះបង់ចោលសេចក្ដីយុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។
កុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្តែចូរវិនិច្ឆ័យតាមការកាត់ទោសដ៏សុចរិតយុត្តិធម៌វិញ”។
“ក្រឹត្យវិន័យរបស់យើងមិនកាត់ទោសមនុស្សឡើយ លុះត្រាតែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាអ្នកនោះប្រព្រឹត្តអ្វី មែនទេ?”។