គ្រប់ទាំងស្បែកជើងទាហានរបស់អ្នកចម្បាំងក្នុងចម្បាំងដ៏វឹកវរ និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវបានដុតជាចំណីភ្លើង។
វិវរណៈ 9:9 - ព្រះគម្ពីរខ្មែរសាកល ពួកវាមានក្រោះការពារទ្រូងដូចជាក្រោះដែក ហើយស្នូរស្លាបពួកវាដូចស្នូររទេះចម្បាំងដែលទឹមដោយសេះជាច្រើន កំពុងសម្រុកចូលទៅក្នុងចម្បាំង។ Khmer Christian Bible ពួកវាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយស្នូរស្លាបរបស់ពួកវា ដូចជាស្នូររបស់រទេះសេះចំបាំងជាច្រើនដែលសម្រុកចូលទៅក្នុងចំបាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយសូរស្លាបវា ឮដូចសូររទេះចម្បាំង ដែលទឹមដោយសេះជាច្រើន បោលទៅច្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង អាល់គីតាប វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ |
គ្រប់ទាំងស្បែកជើងទាហានរបស់អ្នកចម្បាំងក្នុងចម្បាំងដ៏វឹកវរ និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវបានដុតជាចំណីភ្លើង។
សេះ និងអ្នកដែលជិះវា ដែលខ្ញុំបានឃើញក្នុងនិមិត្ត មានលក្ខណៈដូច្នេះ: ពួកគេពាក់ក្រោះការពារទ្រូងពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និងពណ៌ស្ពាន់ធ័រ; ក្បាលសេះទាំងនោះដូចក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រ ចេញមកពីមាត់របស់ពួកវា។