ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:18 - ព្រះគម្ពីរខ្មែរសាកល

មួយភាគបី​នៃ​មនុស្សជាតិ​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំង​បី​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញមក​ពី​មាត់​របស់​ពួកវា​។

សូមមើលជំពូក

Khmer Christian Bible

មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​បី​នេះ​ គឺ​ដោយ​ភ្លើង​ ផ្សែង​ និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​របស់​ពួកវា​មក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​លោក​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ​សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​លោក​១​ភាគ​ក្នុង​៣​បាន​ស្លាប់ ដោយ​សេចក្ដី​វេទនា​ទាំង​៣​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង នឹង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​វា​មក​នោះ​ឯង

សូមមើលជំពូក

អាល់គីតាប

មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ

សូមមើលជំពូក



វិវរណៈ 9:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​ទីបី​ផ្លុំត្រែឡើង នោះ​មាន​ផ្កាយ​ដ៏ធំ​ដែល​ឆេះ​ដូច​ចន្លុះ បាន​ធ្លាក់​ពី​លើមេឃ ហើយ​ធ្លាក់​ទៅក្នុង​មួយភាគបី​នៃ​ទន្លេ និង​ទៅក្នុង​ប្រភព​ទឹក​នានា​។


ផ្កាយ​នោះ​មាន​ឈ្មោះ​ថា “ស្លែង”។ មួយភាគបី​នៃ​ទឹក​បាន​ក្លាយជា​ស្លែង ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ទឹក​នោះ ពីព្រោះ​វា​ត្រឡប់ជាល្វីង​។


ទូតសួគ៌​ទីបួន​ផ្លុំត្រែឡើង នោះ​មួយភាគបី​នៃ​ព្រះអាទិត្យ មួយភាគបី​នៃ​ព្រះចន្ទ និង​មួយភាគបី​នៃ​ផ្កាយ​ត្រូវបាន​បំផ្លាញ ដើម្បីឲ្យ​មួយភាគបី​នៃ​ពន្លឺទាំងនោះ​ទៅជាងងឹត​។ មួយភាគបី​នៃ​ពេលថ្ងៃ​នឹង​បាត់ពន្លឺ រីឯ​ពេលយប់​ក៏​ដូច្នោះ​ដែរ​។


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។


ទូតសួគ៌​ទីពីរ​ផ្លុំត្រែឡើង នោះ​មានអ្វី​ដូចជា​ភ្នំ​ដ៏ធំ​ដែល​មាន​ភ្លើង​ឆេះ ត្រូវបាន​បោះទៅ​ក្នុង​សមុទ្រ ស្រាប់តែ​មួយភាគបី​នៃ​សមុទ្រ​ក៏​ក្លាយជា​ឈាម


រីឯ​មួយភាគបី​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ ក៏​ស្លាប់ ហើយ​មួយភាគបី​នៃ​នាវា ក៏​ត្រូវបាន​បំផ្លាញ​ដែរ។


ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។


សេះ និង​អ្នក​ដែល​ជិះ​វា ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត មានលក្ខណៈ​ដូច្នេះ​: ពួកគេ​ពាក់​ក្រោះការពារទ្រូង​ពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និង​ពណ៌ស្ពាន់ធ័រ​; ក្បាល​សេះ​ទាំងនោះ​ដូច​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ ចេញមក​ពី​មាត់​របស់​ពួកវា​។


ជាការពិត អានុភាព​របស់​សេះ​ទាំងនោះ ស្ថិតនៅ​ក្នុង​មាត់ និង​កន្ទុយ​របស់​ពួកវា ដ្បិត​កន្ទុយ​របស់​ពួកវា​ស្រដៀងនឹង​សត្វពស់ គឺ​មាន​ក្បាល‍។ ពួកវា​ធ្វើទុក្ខ​មនុស្ស​ដោយ​ក្បាលនោះ​។