ផ្កាយព្រឹក ជាកូននៃអរុណអើយ អ្នកបានធ្លាក់ពីលើមេឃយ៉ាងណាហ្ន៎! អ្នកដែលបង្ក្រាបប្រជាជាតិនានាអើយ អ្នកត្រូវបានកាប់រំលំដល់ដីយ៉ាងណាហ្ន៎!
វិវរណៈ 2:28 - ព្រះគម្ពីរខ្មែរសាកល គឺដូចដែលយើងបានទទួលពីព្រះបិតារបស់យើងដែរ។ យើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះដែរ។ Khmer Christian Bible គឺដូចដែលយើងបានទទួលសិទ្ធិអំណាចពីព្រះវរបិតារបស់យើងដែរ ហើយយើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីព្រះបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ អាល់គីតាប អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីអុលឡោះជាបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។ |
ផ្កាយព្រឹក ជាកូននៃអរុណអើយ អ្នកបានធ្លាក់ពីលើមេឃយ៉ាងណាហ្ន៎! អ្នកដែលបង្ក្រាបប្រជាជាតិនានាអើយ អ្នកត្រូវបានកាប់រំលំដល់ដីយ៉ាងណាហ្ន៎!
ហើយយើងមានពាក្យរបស់ព្យាការីដែលប្រាកដប្រជាជាងនេះទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពាក្យនោះ ដូចជាយកចិត្តទុកដាក់នឹងចង្កៀងដែលបញ្ចេញពន្លឺក្នុងកន្លែងងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹកលេចឡើងក្នុងចិត្តរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាធ្វើបានល្អហើយ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។