នោះបាប៊ីឡូនដែលជាសិរីរុងរឿងនៃអាណាចក្រនានា ជាភាពរុងរឿងនៃមោទនភាពរបស់ជនជាតិខាល់ដេ នឹងបានដូចជាសូដុម និងកូម៉ូរ៉ាដែលព្រះបានបំផ្លាញ។
វិវរណៈ 18:19 - ព្រះគម្ពីរខ្មែរសាកល ពួកគេបាចធូលីលើក្បាលរបស់ខ្លួន ទាំងយំសោកកាន់ទុក្ខ ហើយស្រែកឡើងថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំ ជាកន្លែងដែលអស់អ្នកដែលមានសំពៅនៅតាមសមុទ្រ បានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែទ្រព្យសម្បត្តិរបស់នាងអើយ! ដ្បិតនាងបានវិនាសក្នុងមួយរំពេចហើយ! Khmer Christian Bible ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាចធូលីដីលើក្បាល ហើយយំសោក និងកាន់ទុក្ខ ទាំងពោលថា៖ «វេទនាហើយ! វេទនាហើយ! ទីក្រុងដ៏ធំ ដែលពួកអ្នកមាននាវាទាំងអស់នៅតាមសមុទ្ររកស៊ីមានបាន ដោយសារទ្រព្យសម្បត្តិរបស់ក្រុងនេះ ដ្បិតក្រុងនេះបានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្ដីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណតែ១ម៉ោង។ អាល់គីតាប គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។ |
នោះបាប៊ីឡូនដែលជាសិរីរុងរឿងនៃអាណាចក្រនានា ជាភាពរុងរឿងនៃមោទនភាពរបស់ជនជាតិខាល់ដេ នឹងបានដូចជាសូដុម និងកូម៉ូរ៉ាដែលព្រះបានបំផ្លាញ។
រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វតិរច្ឆាននោះ ពួកគេនឹងស្អប់ស្ត្រីពេស្យានោះ ហើយធ្វើឲ្យនាងវិនាស និងនៅអាក្រាត ព្រមទាំងស៊ីសាច់នាង ហើយដុតនាងចោលដោយភ្លើង។
ដោយភ័យខ្លាចចំពោះការឈឺចាប់របស់នាង ពួកគេក៏ឈរពីចម្ងាយ ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! បាប៊ីឡូនក្រុងដ៏ធំ ជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានមកដល់ក្នុងមួយរំពេច!”។
ដ្បិតប្រជាជាតិទាំងអស់បានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង បណ្ដាឈ្មួញនៃផែនដីបានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែការរស់នៅក្នុងអបាយមុខដ៏ហួសហេតុរបស់នាង”។
ដោយហេតុនេះ គ្រោះកាចដែលនាងត្រូវទទួល គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងទុរ្ភិក្ស នឹងមកដល់ក្នុងមួយថ្ងៃ នាងនឹងត្រូវបានដុតចោលដោយភ្លើង ដ្បិតព្រះអម្ចាស់ជាព្រះដែលជំនុំជម្រះនាង ទ្រង់ខ្លាំងពូកែ”។