ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 9:29 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អាយុ​ទាំងអស់​របស់​ណូអេ​គឺ ៩៥០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អាយុ​របស់​លោក​ណូអេ​ទាំង​អស់​បាន​ប្រាំ​បួន​រយ​ហា​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហា‌សិប​ឆ្នាំ បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អាយុ​របស់​ណូអេ ទាំង​អស់​រួម​បាន​៩៥០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក

អាល់គីតាប

គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហាសិប​ឆ្នាំ បន្ទាប់​មក​គាត់​ក៏​ស្លាប់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 9:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​: ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។


ដូច្នេះ អាយុ​ទាំងអស់​របស់​យ៉ារេឌ​គឺ ៩៦២ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។


ដូច្នេះ អាយុ​ទាំងអស់​របស់​មធូសាឡា​គឺ ៩៦៩ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។


ពេល​ណូអេ​មាន​អាយុ ៥០០ ឆ្នាំ ណូអេ​បាន​បង្កើត​សិម ហាំ និង​យ៉ាផែត​៕


ដូច្នេះ អាយុ​ទាំងអស់​ដែល​អ័ដាម​រស់នៅ​គឺ ៩៣០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។


ក្រោយពី​ទឹកជំនន់ ណូអេ​រស់នៅ​បាន ៣៥០ ឆ្នាំ​ទៀត​។


ថ្ងៃ​នៃ​អាយុ​របស់យើងខ្ញុំ​គឺ​ចិតសិប​ឆ្នាំ ឬ​បើ​មានកម្លាំង ក៏បានដល់​ប៉ែតសិប​ឆ្នាំ​ប៉ុណ្ណោះ​; ប៉ុន្តែ​អ្វីដែល​គួរឲ្យអួត​ក្នុង​ឆ្នាំទាំងនោះ មានតែ​ការនឿយហត់ និង​ទុក្ខព្រួយ ដ្បិត​វា​កន្លងផុតទៅ​យ៉ាងរហ័ស ហើយ​យើងខ្ញុំ​ក៏​ហោះទៅបាត់​។