នេះជាវង្សត្រកូលនៃពួកកូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត: ក្រោយពីទឹកជំនន់ មានកូនប្រុសជាច្រើនកើតមកដល់ពួកគេ។
លោកុប្បត្តិ 9:18 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់ណូអេដែលចេញពីទូកធំ មានសិម ហាំ និងយ៉ាផែត រីឯហាំជាឪពុករបស់កាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់លោកណូអេដែលចេញពីទូកធំមក មានសិម ហាំ និងយ៉ាផែត។ ហាំជាឪពុករបស់កាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ នឹងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន អាល់គីតាប កូនប្រុសរបស់ណុះហ៍ ដែលបានចេញពីទូកធំនោះ ឈ្មោះសិម ហាំ និងយ៉ាផេត។ ហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ |
នេះជាវង្សត្រកូលនៃពួកកូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត: ក្រោយពីទឹកជំនន់ មានកូនប្រុសជាច្រើនកើតមកដល់ពួកគេ។
ព្រះមានបន្ទូលនឹងណូអេថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងសាច់ដែលនៅលើផែនដី”។
ពេលនោះសិម និងយ៉ាផែតយកអាវវែងមួយ ហើយដាក់លើស្មារបស់ពួកគេទាំងពីរនាក់ រួចដើរថយក្រោយមកគ្របបាំងភាពអាក្រាតរបស់ឪពុកខ្លួន។ មុខរបស់ពួកគេបានបែរចេញ ដូច្នេះពួកគេមិនបានឃើញភាពអាក្រាតរបស់ឪពុកខ្លួនឡើយ។