Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:23 - ព្រះគម្ពីរខ្មែរសាកល

23 ពេលនោះ​សិម និង​យ៉ាផែត​យក​អាវវែង​មួយ ហើយ​ដាក់​លើ​ស្មា​របស់ពួកគេ​ទាំង​ពីរ​នាក់ រួច​ដើរ​ថយក្រោយ​មក​គ្របបាំង​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​។ មុខ​របស់ពួកគេ​បាន​បែរចេញ ដូច្នេះ​ពួកគេ​មិន​បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​នោះ សិម និង​យ៉ាផែត នាំ​គ្នា​យក​អាវ​វែង​មក ត្រដាង​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ដើរ​ថយ​ក្រោយ ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​ឪពុក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​សិម នឹង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​គាត់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​នោះ​សិម និង​យ៉ាផេត​បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន ក៏​ប្រាប់​បងប្អូន​ទាំង​ពីរ​នាក់​របស់គាត់​នៅ​ខាងក្រៅ​។


កាល​ណូអេ​ស្វាង​ស្រា​ហើយ គាត់​ក៏​ដឹង​អ្វីដែល​កូនពៅ​របស់គាត់​បាន​ធ្វើ​ដល់​គាត់


ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


កុំ​ស្ដីបន្ទោស​បុរសចំណាស់​ឡើយ ផ្ទុយទៅវិញ ចូរ​អង្វរ​គាត់​ទុកដូចជា​ឪពុក​។ ចំពោះ​បុរស​ក្មេង ចូរចាត់ទុកពួកគេ​ដូចជា​ប្អូនប្រុស


ចំពោះ​ចាស់ទុំ​ដែល​គ្រប់គ្រង​បាន​ល្អ ត្រូវ​រាប់​អ្នកនោះ​ថាស័ក្ដិសម​នឹង​កិត្តិយស​ទ្វេដង ជាពិសេស​ចាស់ទុំ​ដែល​ធ្វើការនឿយហត់​ក្នុង​ការប្រកាសព្រះបន្ទូល និង​ការបង្រៀន​។


កុំ​ទទួលយក​ពាក្យចោទប្រកាន់​ទាស់នឹង​ចាស់ទុំ​ឡើយ លើកលែងតែ​មាន​សាក្សី​ពីរ ឬ​បី​នាក់​។


ចូរ​គោរព​មនុស្ស​ទាំងអស់​; ចូរ​ស្រឡាញ់​បងប្អូន កោតខ្លាច​ព្រះ និង​គោរព​ស្ដេច​។


ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម