ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 8:19 - ព្រះគម្ពីរខ្មែរសាកល

សត្វព្រៃ​ទាំងអស់ សត្វលូនវារ​ទាំងអស់ បក្សាបក្សី​ទាំងអស់ គឺ​អស់ទាំង​សត្វ​ដែល​រវើក​លើ​ផែនដី​បាន​ចេញ​ពី​ទូកធំ​មក​តាម​ពូជ​របស់វា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​ទាំង​សត្វ​ជើង​បួន សត្វ​លូន​វារ សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កម្រើក​លើ​ផែន‌ដី ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ​របស់​វា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សត្វ​ជើង​បួន ឧរង្គ‌សត្វ បក្សា‌បក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​គ្រប់​ទាំង​សត្វ​ជើង​៤ សត្វ​លូន​វារ នឹង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កំរើក​នៅ​ផែនដី នោះ​ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ។

សូមមើលជំពូក

អាល់គីតាប

សត្វ​ជើង​បួន ឧរង្គ​សត្វ បក្សា​បក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន​នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 8:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​និម្មិតបង្កើត​សត្វសមុទ្រធំសម្បើម និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក ដែល​ពពាក់ពពូន​ក្នុង​ទឹក​តាម​ពូជ​របស់វា ព្រមទាំង​សត្វស្លាប​គ្រប់ប្រភេទ​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ផែនដី​ធ្វើឲ្យ​សត្វមានជីវិត​កើតចេញមក​តាម​ពូជ​របស់វា គឺ​សត្វស្រុក សត្វលូនវារ និង​សត្វព្រៃនៅលើផែនដី តាម​ពូជ​របស់វា”។ នោះក៏​កើតមាន​ដូច្នោះ​។


ដូច្នេះ ណូអេ​ក៏​ចេញមក ទាំង​ពួក​កូនប្រុស​របស់គាត់ ប្រពន្ធ​របស់គាត់ និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គាត់​។


បន្ទាប់មក ណូអេ​បាន​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា ហើយ​យក​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ និង​ពី​អស់ទាំង​បក្សាបក្សី​បរិសុទ្ធ មក​ថ្វាយ​ជា​តង្វាយដុត​នៅលើ​អាសនា​នោះ​។


ព្រមទាំង​ជាមួយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅជាមួយ​អ្នករាល់គ្នា ទាំង​បក្សាបក្សី សត្វស្រុក និង​អស់ទាំង​សត្វព្រៃនៅលើផែនដី​ដែល​នៅជាមួយ​អ្នករាល់គ្នា គឺ​អស់ទាំង​សត្វមានជីវិតនៅផែនដី​ដែល​ចេញ​ពី​ទូកធំ​មក​។