លោកុប្បត្តិ 7:6 - ព្រះគម្ពីរខ្មែរសាកល ណូអេមានអាយុប្រាំមួយរយឆ្នាំពេលមានទឹកជំនន់លើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាទឹកជន់ឡើងលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី អាល់គីតាប នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ ណុះហ៍មានអាយុប្រាំមួយរយឆ្នាំ។ |
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក
នៅថ្ងៃទី១ ខែទីមួយ ឆ្នាំទីប្រាំមួយរយមួយ ទឹកបានស្ងួតអស់ពីផែនដី។ ណូអេក៏ដកគម្របទូកធំចេញ ហើយមើល នោះមើល៍! ផ្ទៃផែនដីបានស្ងួតអស់ហើយ។