ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
លោកុប្បត្តិ 7:22 - ព្រះគម្ពីរខ្មែរសាកល អ្វីៗទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតតាមរន្ធច្រមុះ គឺអ្វីៗទាំងអស់ដែលនៅលើដីគោកបានស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្វីៗទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកស្លាប់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់ អាល់គីតាប អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ |
ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។