រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។
លោកុប្បត្តិ 50:9 - ព្រះគម្ពីរខ្មែរសាកល មានរទេះចម្បាំង និងទ័ពសេះឡើងទៅជាមួយគាត់ដែរ ដូច្នេះវាជាក្បួនដង្ហែធំក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរទេះ មានពួកជិះសេះដង្ហែលោកទៅជាមួយ គឺមានហ្វូងមនុស្សយ៉ាងច្រើនកុះករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើឲ្យក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានរទេះ នឹងពួកជិះសេះដង្ហែជូនគាត់ទៅជាហ្វូងមនុស្សដ៏ច្រើនក្រៃលែង អាល់គីតាប មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។ |
រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។
យ៉ូសែបក៏ទឹមរទេះសេះរបស់គាត់ ហើយឡើងទៅជួបអ៊ីស្រាអែលឪពុករបស់គាត់នៅកូសែន។ នៅពេលគាត់បង្ហាញខ្លួនដល់ឪពុក គាត់ក៏កៀកកឪពុក ហើយយំទាំងកៀកកឪពុកយ៉ាងយូរ។
នៅពេលពួកគេមកដល់លានបោកស្រូវនៃអ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ ពួកគេក៏យំសោកនៅទីនោះ ទាំងទួញសោកយ៉ាងខ្លាំង និងខ្លោចផ្សាណាស់ ហើយយ៉ូសែបក៏កាន់ទុក្ខចំពោះឪពុករបស់គាត់ប្រាំពីរថ្ងៃ។
ព្រមទាំងអ្នកផ្ទះទាំងអស់របស់យ៉ូសែប បងប្អូនរបស់គាត់ និងអ្នកផ្ទះរបស់ឪពុកគាត់ផង។ ពួកគេទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់ពួកគេប៉ុណ្ណោះឲ្យនៅស្រុកកូសែន។