គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ក៏យកឡុតជាសាច់ញាតិរបស់គាត់ និងទ្រព្យសម្បត្តិរបស់ឡុតមកវិញដែរ ព្រមទាំងពួកស្ត្រី និងប្រជាជនផង។
លោកុប្បត្តិ 50:7 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យ៉ូសែបក៏ឡើងទៅបញ្ចុះឪពុករបស់គាត់។ អស់ទាំងរាជបម្រើរបស់ផារ៉ោន ពួកចាស់ទុំនៃដំណាក់របស់ទ្រង់ និងអស់ទាំងចាស់ទុំនៃដែនដីអេហ្ស៊ីបបានឡើងទៅជាមួយគាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានពួករាជបម្រើផារ៉ោនទាំងអស់ ពួកចាស់ទុំនៃរាជដំណាក់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មាន ឡើងទៅជាមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏ឡើងទៅកប់សពឪពុក ហើយពួកមហាតលិកផារ៉ោនទាំងអស់ នឹងពួកចាស់ទុំនៅដំណាក់ទ្រង់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មានក៏ឡើងទៅជាមួយដែរ អាល់គីតាប យូសុះក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន ក្រុមអះលីជំអះនៃវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ |
គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ក៏យកឡុតជាសាច់ញាតិរបស់គាត់ និងទ្រព្យសម្បត្តិរបស់ឡុតមកវិញដែរ ព្រមទាំងពួកស្ត្រី និងប្រជាជនផង។
ផារ៉ោនមានរាជឱង្ការថា៖ “ចូរឡើងទៅបញ្ចុះឪពុករបស់អ្នក ដូចដែលគាត់បានឲ្យអ្នកស្បថនោះចុះ”។
ព្រមទាំងអ្នកផ្ទះទាំងអស់របស់យ៉ូសែប បងប្អូនរបស់គាត់ និងអ្នកផ្ទះរបស់ឪពុកគាត់ផង។ ពួកគេទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់ពួកគេប៉ុណ្ណោះឲ្យនៅស្រុកកូសែន។