អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។
លោកុប្បត្តិ 5:6 - ព្រះគម្ពីរខ្មែរសាកល សេថរស់នៅបាន ១០៥ ឆ្នាំ គាត់ក៏បង្កើតអេណុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលសេតមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស អាល់គីតាប ពេលសេថមានអាយុមួយរយប្រាំឆ្នាំ គាត់បង្កើតបានអេណុស។ |
អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។
សេថក៏បង្កើតកូនប្រុសម្នាក់ដែរ គាត់ដាក់ឈ្មោះវាថាអេណុស។ នៅគ្រានោះ គេចាប់ផ្ដើមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា៕
ក្រោយពីបង្កើតអេណុស សេថរស់នៅបាន ៨០៧ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។