យ៉ូសែបដាក់ឈ្មោះកូនច្បងថា ម៉ាណាសេ ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងអស់របស់ខ្ញុំ និងអ្នកផ្ទះទាំងអស់របស់ឪពុកខ្ញុំ”។
លោកុប្បត្តិ 48:13 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ូសែបយកពួកគេទាំងពីរចូលទៅជិតអ៊ីស្រាអែល គឺអេប្រាអិមដែលនៅខាងស្ដាំគាត់ ឲ្យទៅខាងឆ្វេងអ៊ីស្រាអែល ហើយម៉ាណាសេដែលនៅខាងឆ្វេងគាត់ ឲ្យទៅខាងស្ដាំអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបក៏នាំកូនទាំងពីរចូលទៅជិតឪពុកវិញ គឺអេប្រាអិមដែលនៅដៃស្តាំ ទៅខាងឆ្វេងលោកអ៊ីស្រាអែល និងម៉ាណាសេដែលនៅដៃឆ្វេងទៅខាងស្តាំលោកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្ដាំ គឺឲ្យនៅខាងឆ្វេងលោកអ៊ីស្រាអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្ដាំលោកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏នាំយកកូនចូលទៅជិតឪពុកវិញ គឺអេប្រាអិមនៅដៃស្តាំទៅខាងឆ្វេងអ៊ីស្រាអែល ហើយម៉ាន៉ាសេនៅដៃឆ្វេងទៅខាងស្តាំអ៊ីស្រាអែល អាល់គីតាប បន្ទាប់មក យូសុះនាំកូនទាំងពីរ ចូលមកជិតឪពុក គាត់កាន់អេប្រាអ៊ីមនៅដៃស្តាំ គឺឲ្យនៅខាងឆ្វេងអ៊ីស្រអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្តាំអ៊ីស្រអែល។ |
យ៉ូសែបដាក់ឈ្មោះកូនច្បងថា ម៉ាណាសេ ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងអស់របស់ខ្ញុំ និងអ្នកផ្ទះទាំងអស់របស់ឪពុកខ្ញុំ”។
រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។
ប៉ុន្តែអ៊ីស្រាអែលលូកដៃស្ដាំរបស់គាត់ដាក់លើក្បាលរបស់អេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងរបស់គាត់លើក្បាលរបស់ម៉ាណាសេវិញ គឺគាត់បានខ្វែងដៃរបស់គាត់ ទោះបីម៉ាណាសេជាកូនច្បងក៏ដោយ។