ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:18 - ព្រះគម្ពីរខ្មែរសាកល

កាល​ឆ្នាំ​នោះ​កន្លងផុតទៅ​ហើយ ពួកគេ​ក៏​មករក​គាត់​នៅ​ឆ្នាំ​បន្ទាប់ ហើយ​និយាយ​នឹង​គាត់​ថា​៖ “យើងខ្ញុំ​មិន​អាច​លាក់​ពី​លោកម្ចាស់​នៃយើងខ្ញុំ​បាន​ទេ​ថា យើងខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​ទៅជា​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ដែរ​។ គ្មានអ្វី​នៅសល់​នៅចំពោះ​លោកម្ចាស់​នៃយើងខ្ញុំ​ឡើយ ក្រៅពី​ខ្លួន​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ ហើយ​ចូល​ដល់​ឆ្នាំ​បន្ទាប់ ពួក‌គេ​មក​រក​លោក​យ៉ូសែប ពោល​ថា៖ «យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​លោក​ម្ដង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​លោក​ម្ចាស់​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដី‌ធ្លី ជូន​លោក​ម្ចាស់​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​យូសុះ​ម្តង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​ចៅ‌ហ្វាយ​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​ចៅ‌ហ្វាយ​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដី​ធ្លី ជូន​ចៅ‌ហ្វាយ​ប៉ុណ្ណោះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួកគេ​នាំ​ហ្វូងសត្វ​របស់ខ្លួន​មក​ឯ​យ៉ូសែប ហើយ​យ៉ូសែប​ក៏​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​ជាថ្នូរនឹង​សេះ ហ្វូងចៀម ហ្វូងគោ និង​លា​។ នៅ​ឆ្នាំ​នោះ គាត់​បាន​ផ្គត់ផ្គង់​ពួកគេ​ដោយ​ស្បៀងអាហារ​ជាថ្នូរនឹង​ហ្វូងសត្វ​ទាំងអស់​របស់ពួកគេ​។


តើ​ឲ្យ​យើងខ្ញុំ​ត្រូវ​ស្លាប់​នៅចំពោះ​លោក ទាំង​យើងខ្ញុំ ទាំង​ដីធ្លី​របស់យើងខ្ញុំ​ឬ​? សូម​ទិញ​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​ជាថ្នូរនឹង​ស្បៀងអាហារ​ផង នោះ​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​នឹង​ទៅជា​ទាសករ​របស់​ផារ៉ោន​។ ដូច្នេះ សូម​ផ្ដល់​គ្រាប់ពូជ​មក ដើម្បីឲ្យ​យើងខ្ញុំ​មានជីវិតរស់​ផង កុំឲ្យ​យើងខ្ញុំ​ស្លាប់​ឡើយ នោះ​ដី​ក៏​មិន​ស្ងាត់ជ្រងំ​ដែរ”។