Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:18 - អាល់គីតាប

18 លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​យូសុះ​ម្តង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​ចៅ‌ហ្វាយ​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​ចៅ‌ហ្វាយ​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដី​ធ្លី ជូន​ចៅ‌ហ្វាយ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 កាល​ឆ្នាំ​នោះ​កន្លងផុតទៅ​ហើយ ពួកគេ​ក៏​មករក​គាត់​នៅ​ឆ្នាំ​បន្ទាប់ ហើយ​និយាយ​នឹង​គាត់​ថា​៖ “យើងខ្ញុំ​មិន​អាច​លាក់​ពី​លោកម្ចាស់​នៃយើងខ្ញុំ​បាន​ទេ​ថា យើងខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​ទៅជា​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ដែរ​។ គ្មានអ្វី​នៅសល់​នៅចំពោះ​លោកម្ចាស់​នៃយើងខ្ញុំ​ឡើយ ក្រៅពី​ខ្លួន​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ ហើយ​ចូល​ដល់​ឆ្នាំ​បន្ទាប់ ពួក‌គេ​មក​រក​លោក​យ៉ូសែប ពោល​ថា៖ «យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​លោក​ម្ដង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​លោក​ម្ចាស់​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដី‌ធ្លី ជូន​លោក​ម្ចាស់​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​ហ្វូង​សត្វ​មក​ជូន​យូសុះ យូសុះ​ក៏​ផ្តល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា​ផង។ ដូច្នេះ នៅ​ឆ្នាំ​នោះ យូសុះ​បាន​ផ្តល់​ស្បៀង​អាហារ​ឲ្យ​គេ ហើយ​យក​ហ្វូង​សត្វ​ទាំង​អស់​របស់​គេ​ជា​ថ្នូរ។


មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​ចៅ‌ហ្វាយ​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី​ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​ចៅ‌ហ្វាយ​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី​ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ដី​ធ្លី​របស់​យើង​ខ្ញុំ ក៏​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដែរ។ សូម​ចៅ‌ហ្វាយ​ផ្តល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្តី​ស្លាប់ កុំ​ឲ្យ​ដី​ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។


ថ្ងៃ​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល​កំពុង​ដើរ​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ថា៖ «សូម​ជម្រាប​ស្តេច​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ផង!»។


«សូម​ជម្រាប​ស្តេច អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ណាពី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​គាត់​ទម្លាក់​ក្នុង​អណ្ដូង គាត់​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម