ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:27 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ពួក​កូនប្រុស​របស់​យ៉ូសែប​ដែល​កើតមក​ដល់​គាត់​នៅ​អេហ្ស៊ីប មាន ២ នាក់​។ ដូច្នេះ ចំនួន​សរុប​នៃ​មនុស្សពី​អ្នកផ្ទះ​របស់​យ៉ាកុប​ដែល​ទៅ​អេហ្ស៊ីប​នោះ មាន ៧០ នាក់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​លោក​យ៉ូសែប ដែល​លោក​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ មាន​ពីរ​នាក់។ សរុប​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​អស់​មាន​ចិតសិប​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។

សូមមើលជំពូក

អាល់គីតាប

បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​យូសុះ ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ យ៉ាកុប​ប្រាប់​ស៊ីម្មាន និង​លេវី​ថា​៖ “ពួកឯង​បាន​នាំទុក្ខ​មកលើ​យើង ដោយ​សម្អុយឈ្មោះ​យើង​ចំពោះ​អ្នកដែល​រស់នៅ​ស្រុក​នេះ គឺ​ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​។ យើង​មាន​គ្នាតិច​ផង បើសិន​ពួកគេ​ប្រមូលគ្នា​ទាស់នឹង​យើង ហើយ​វាយ​យើង នោះ​យើង និង​អ្នកផ្ទះ​របស់យើង​នឹង​ត្រូវគេ​បំផ្លាញ”។


បន្ទាប់មក យ៉ូសែប​បាន​ចាត់​គេ​ឲ្យទៅ​អញ្ជើញ​យ៉ាកុប​ឪពុក​របស់​លោក និង​សាច់ញាតិ​ទាំងអស់​របស់​លោក​ទាំង​ចិតសិប​ប្រាំ​នាក់​ឲ្យមក