ចូរដាក់ពែងរបស់យើង គឺពែងប្រាក់នោះ នៅមាត់បាវរបស់អ្នកដែលក្មេងជាងគេ ព្រមទាំងប្រាក់សម្រាប់ស្រូវវិញចុះ”។ អ្នកនោះក៏ធ្វើតាមពាក្យដែលយ៉ូសែបបានប្រាប់។
លោកុប្បត្តិ 44:3 - ព្រះគម្ពីរខ្មែរសាកល លុះភ្លឺឡើង អ្នកទាំងនោះក៏ត្រូវគេបញ្ជូនទៅ គឺពួកគេ និងលារបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះភ្លឺឡើង គេក៏ឲ្យអ្នកទាំងនោះចេញទៅ ព្រមទាំងលារបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅតាំងពីព្រលឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ នឹងលារបស់គេដែរ អាល់គីតាប លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់យ៉ាកកូបដឹកលាចាកចេញទៅតាំងពីព្រលឹម។ |
ចូរដាក់ពែងរបស់យើង គឺពែងប្រាក់នោះ នៅមាត់បាវរបស់អ្នកដែលក្មេងជាងគេ ព្រមទាំងប្រាក់សម្រាប់ស្រូវវិញចុះ”។ អ្នកនោះក៏ធ្វើតាមពាក្យដែលយ៉ូសែបបានប្រាប់។
ពួកគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន យ៉ូសែបក៏ប្រាប់អ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរក្រោកឡើង ដេញតាមអ្នកទាំងនោះចុះ! ពេលតាមពួកគេទាន់ អ្នកត្រូវនិយាយនឹងពួកគេថា: ‘ម្ដេចក៏អ្នករាល់គ្នាធ្វើការអាក្រក់សងនឹងការល្អដូច្នេះ?