លោកុប្បត្តិ 44:28 - ព្រះគម្ពីរខ្មែរសាកល ម្នាក់បានចាកចេញពីយើង ហើយយើងគិតថាវាប្រាកដជាត្រូវសត្វហែកស៊ីមែន។ រហូតដល់សព្វថ្ងៃ យើងមិនបានឃើញវាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់បានឃ្លាតចេញពីពុកទៅបាត់ហើយ ពុកគិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន តាំងពីពេលនោះមក ពុកមិនដែលឃើញវាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយបានឃ្លាតចាកពីអញទៅបាត់ហើយ អញក៏គិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន អញមិនដែលឃើញវាទៀតដរាបដល់សព្វថ្ងៃនេះ អាល់គីតាប ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។ |
ឪពុកក៏ស្គាល់អាវវែងនោះ ហើយនិយាយថា៖ “អាវវែងរបស់កូនប្រុសយើងមែន។ សត្វសាហាវបានស៊ីវាហើយ! យ៉ូសែបប្រាកដជាត្រូវបានហែកស៊ីហើយ!”។
យ៉ាកុបឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ពួកឯងបានធ្វើឲ្យយើងបាត់បង់កូន——មិនមានយ៉ូសែបទៀតទេ ហើយក៏មិនមានស៊ីម្មានទៀតដែរ ហើយឥឡូវនេះ ពួកឯងចង់យកបេនយ៉ាមីនទៀត។ ការទាំងអស់នេះបានកើតឡើងទាស់នឹងយើងហើយ!”។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕