ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។
លោកុប្បត្តិ 43:6 - ព្រះគម្ពីរខ្មែរសាកល អ៊ីស្រាអែលនិយាយថា៖ “ហេតុអ្វីបានជាពួកឯងធ្វើទុក្ខយើងដោយប្រាប់បុរសនោះថា ពួកឯងមានប្អូនប្រុសម្នាក់ទៀតដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាពួកឯងប្រព្រឹត្តអាក្រក់នឹងពុកដល់ម៉្លេះ ដោយប្រាប់លោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត អាល់គីតាប អ៊ីស្រអែលនិយាយថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបអ្នកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ |
ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។
ពួកគេតបថា៖ “បុរសនោះសាកសួរយ៉ាងលម្អិតអំពីពួកយើង និងអំពីក្រុមគ្រួសាររបស់ពួកយើងថា: ‘តើឪពុករបស់ពួកឯងនៅរស់ឬទេ? តើពួកឯងមានប្អូនប្រុសឯទៀតឬទេ?’។ ដូច្នេះ ពួកយើងក៏ប្រាប់លោកតាមសំណួរទាំងនេះ។ តើពួកយើងអាចដឹងច្បាស់យ៉ាងដូចម្ដេចថា លោកនឹងនិយាយថា: ‘ចូរនាំប្អូនប្រុសរបស់ពួកឯងចុះមក’ នោះ?”។