នៅពេលពួកគេបានហូបស្រូវដែលយកមកពីអេហ្ស៊ីបអស់ហើយ ឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ចូរត្រឡប់ទៅទិញស្បៀងអាហារខ្លះសម្រាប់ពួកយើងមក”។
លោកុប្បត្តិ 43:3 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ យូដាតបទៅឪពុកថា៖ «លោកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា "ឯងរាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ លើកតែប្អូនរបស់ឯងមកជាមួយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយូដាឆ្លើយទៅឪពុកថា អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនឯងមកជាមួយ អាល់គីតាប យូដាតបថា៖ «អ្នកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”។ |
នៅពេលពួកគេបានហូបស្រូវដែលយកមកពីអេហ្ស៊ីបអស់ហើយ ឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ចូរត្រឡប់ទៅទិញស្បៀងអាហារខ្លះសម្រាប់ពួកយើងមក”។
បើសិនលោកឪពុកព្រមឲ្យប្អូនប្រុសទៅជាមួយពួកយើង ពួកយើងនឹងចុះទៅទិញស្បៀងអាហារសម្រាប់លោកឪពុក។
ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។
ប៉ុន្តែលោកមានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ប្រសិនបើប្អូនប្រុសពៅរបស់ពួកឯងមិនចុះមកជាមួយពួកឯងទេ ពួកឯងនឹងមិនឃើញមុខយើងទៀតឡើយ’។
“ឥឡូវនេះ មើល៍! ខ្ញុំដឹងថាអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ គឺអ្នកទាំងអស់គ្នាដែលខ្ញុំដើរចុះឡើងប្រកាសអាណាចក្ររបស់ព្រះដល់នោះ!
ពួកគេឈឺផ្សាក្នុងចិត្ត ជាពិសេសចំពោះពាក្យដែលប៉ូលនិយាយថា ពួកគេនឹងមិនឃើញមុខគាត់ទៀតឡើយ។ បន្ទាប់មក ពួកគេជូនដំណើរគាត់ទៅដល់សំពៅ៕
យើងបានឃើញជាប្រាកដនូវទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅអេហ្ស៊ីប និងបានឮសំឡេងថ្ងូររបស់ពួកគេហើយ ដូច្នេះយើងបានចុះមករំដោះពួកគេ។ ឥឡូវនេះ មក៍! យើងនឹងចាត់អ្នកឲ្យទៅអេហ្ស៊ីប’។