កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
លោកុប្បត្តិ 43:22 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំបានយកប្រាក់ផ្សេងទៀតចុះមកក្នុងដៃរបស់យើងខ្ញុំ ដើម្បីទិញស្បៀងអាហារដែរ។ យើងខ្ញុំមិនដឹងថាអ្នកណាដាក់ប្រាក់របស់យើងខ្ញុំ នៅក្នុងបាវរបស់យើងខ្ញុំទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីទិញស្បៀងអាហារ។ យើងខ្ញុំមិនដឹងថា អ្នកណាបានដាក់ប្រាក់នោះនៅក្នុងបាវរបស់យើងខ្ញុំឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ អាល់គីតាប ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ |
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
ចូរយកប្រាក់ទ្វេដងនៅដៃពួកឯង គឺសងប្រាក់ទាំងនោះដែលត្រឡប់មកនៅមាត់បាវរបស់ពួកឯងវិញ ដោយដៃពួកឯងផ្ទាល់ចុះ។ ប្រហែលនេះជាការច្រឡំទេ។
ប៉ុន្តែនៅពេលយើងខ្ញុំបានទៅដល់កន្លែងសំណាក់ យើងខ្ញុំក៏បើកបាវរបស់យើងខ្ញុំ នោះមើល៍! ប្រាក់របស់យើងខ្ញុំម្នាក់ៗនៅមាត់បាវរបស់ខ្លួន គឺប្រាក់របស់យើងខ្ញុំគ្រប់ចំនួន ដូច្នេះយើងខ្ញុំក៏យកវាមកវិញនៅក្នុងដៃរបស់យើងខ្ញុំហើយ។
អ្នកគ្រប់គ្រងផ្ទះតបថា៖ “សូមឲ្យអ្នករាល់គ្នាធូរចិត្តចុះ។ កុំខ្លាចឡើយ ព្រះរបស់អ្នករាល់គ្នា ជាព្រះរបស់ឪពុកអ្នករាល់គ្នា បានប្រទានទ្រព្យដល់អ្នករាល់គ្នានៅក្នុងបាវអ្នករាល់គ្នាទេ។ ខ្ញុំបានទទួលប្រាក់របស់អ្នករាល់គ្នាហើយ”។ រួចគាត់ក៏នាំស៊ីម្មានចេញមកឯពួកគេ។