Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:23 - ព្រះគម្ពីរខ្មែរសាកល

23 អ្នកគ្រប់គ្រងផ្ទះ​តបថា​៖ “សូមឲ្យ​អ្នករាល់គ្នា​ធូរចិត្ត​ចុះ​។ កុំ​ខ្លាច​ឡើយ ព្រះ​របស់អ្នករាល់គ្នា ជា​ព្រះ​របស់​ឪពុក​អ្នករាល់គ្នា បាន​ប្រទាន​ទ្រព្យ​ដល់​អ្នករាល់គ្នា​នៅក្នុង​បាវ​អ្នករាល់គ្នា​ទេ​។ ខ្ញុំ​បាន​ទទួល​ប្រាក់​របស់អ្នករាល់គ្នា​ហើយ”។ រួច​គាត់​ក៏​នាំ​ស៊ីម្មាន​ចេញមក​ឯ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គាត់​ឆ្លើយ​ថា៖ «ចូរ​សុខ​សាន្ត​ចុះ កុំ​ខ្លាច​អ្វី​ឡើយ គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា​ទេ ដែល​បាន​ដាក់​ទ្រព្យ​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ»។ បន្ទាប់​មក គាត់​ក៏​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប‌ជុំ​នឹង​ពួក​គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ជា​ម្ចាស់​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ​ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប​ជុំ​នឹង​ពួក​គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:23
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ក៏​បែរចេញ​ពី​ពួកគេ​ទៅ​យំ រួច​ត្រឡប់មក​និយាយ​ជាមួយ​ពួកគេ​វិញ ក៏​យក​ស៊ីម្មាន​ពី​ពួកគេ ហើយ​ចង​គាត់​នៅចំពោះ​ភ្នែក​ពួកគេ​។


គាត់​ក៏​និយាយ​នឹង​បងប្អូន​របស់ខ្លួន​ថា​៖ “ប្រាក់​របស់ខ្ញុំ​បាន​ត្រឡប់មកវិញ​ហើយ មើល៍! វា​នៅក្នុង​បាវ​របស់ខ្ញុំ”។ នោះ​បេះដូង​របស់ពួកគេ​ស្ទើរតែលោតចេញមកខាងក្រៅ ហើយ​ពួកគេ​ក៏​ញ័ររន្ធត់ ទាំង​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ការដែល​ព្រះ​បាន​ធ្វើ​ដល់​ពួកយើង​នេះ​ជា​អ្វី​?”។


យ៉ាកុប​ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ពួកឯង​បាន​ធ្វើឲ្យ​យើង​បាត់បង់កូន​——​មិនមាន​យ៉ូសែប​ទៀតទេ ហើយក៏​មិនមាន​ស៊ីម្មាន​ទៀត​ដែរ ហើយ​ឥឡូវនេះ ពួកឯង​ចង់​យក​បេនយ៉ាមីន​ទៀត​។ ការទាំងអស់​នេះ​បាន​កើតឡើង​ទាស់នឹង​យើង​ហើយ​!”។


សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទាន​សេចក្ដីមេត្តា​ដល់​ពួកឯង​នៅចំពោះ​បុរស​នោះ ហើយ​សូមឲ្យ​លោក​ប្រគល់​បងប្អូន​ម្នាក់ទៀត​របស់ពួកឯង និង​បេនយ៉ាមីន​ឲ្យ​មក​ជាមួយ​ពួកឯង​ផង​។ រីឯ​យើង​វិញ ប្រសិនបើ​យើង​ត្រូវ​បាត់បង់កូន ក៏​បាត់បង់កូន​ទៅចុះ”។


យើងខ្ញុំ​បាន​យក​ប្រាក់​ផ្សេងទៀត​ចុះមក​ក្នុង​ដៃ​របស់យើងខ្ញុំ ដើម្បី​ទិញ​ស្បៀងអាហារ​ដែរ​។ យើងខ្ញុំ​មិន​ដឹង​ថា​អ្នកណា​ដាក់​ប្រាក់​របស់យើងខ្ញុំ នៅក្នុង​បាវ​របស់យើងខ្ញុំ​ទេ”។


ផ្ទះ​ណាក៏ដោយដែល​អ្នករាល់គ្នា​ចូលទៅ មុនដំបូង​ត្រូវ​និយាយថា​: ‘សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​ផ្ទះ​នេះ’។


ខណៈដែល​ពួកគេ​កំពុង​និយាយ​អំពី​ការទាំងនេះ ព្រះយេស៊ូវ​ផ្ទាល់​បាន​ឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


“ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។


នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម