ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 42:34 - ព្រះគម្ពីរខ្មែរសាកល

រួច​ចូរ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង នោះ​យើង​នឹង​ដឹង​ថា​ពួកឯង​មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ គឺ​ពួកឯង​ជា​មនុស្ស​ទៀងត្រង់​វិញ​។ យើង​នឹង​ប្រគល់​បងប្អូន​របស់ពួកឯង​ឲ្យ​ពួកឯង​វិញ ហើយ​ពួកឯង​ក៏​អាច​ធ្វើជំនួញ​នៅក្នុង​ស្រុក​នេះ​បាន​ដែរ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​នាំ​យក​ប្អូន​ពៅ​ពួក​ឯង​មក​ជួប​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ គឺ​ជា​មនុស្ស​ទៀង​ត្រង់​មែន។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​បង‌ប្អូន​របស់​ពួក​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រក​ស៊ី​លក់​ដូរ​ក្នុង​ស្រុក​នេះ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។

សូមមើលជំពូក

អាល់គីតាប

រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប​ការ​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ រួច​ហើយ ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 42:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “មើល៍! ដែនដី​របស់យើង​នៅមុខ​អ្នក​ហើយ​។ ចូរ​រស់នៅ​តាមតែ​ល្អ​ក្នុង​ភ្នែក​របស់អ្នក​ចុះ”។


នោះ​ពួកលោក​នឹង​បាន​រស់នៅ​ជាមួយ​ពួកយើង ហើយ​ទឹកដី​នេះ​បើកចំហ​ដល់​ពួកលោក​។ ចូរ​រស់នៅ ហើយ​ធ្វើជំនួញ ព្រមទាំង​ទទួលបានកម្មសិទ្ធិ​នៅ​ស្រុកនេះ​ចុះ​!”។


“អ្នក​ទាំងនោះ​អាចនៅសុខសាន្ត​ជាមួយ​ពួកយើង ដូច្នេះ​ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ទឹកដី​នេះ ហើយ​ឲ្យ​ពួកគេ​ធ្វើជំនួញ​នៅ​ស្រុកនេះ​ចុះ ដ្បិត​មើល៍! ទឹកដី​នេះ​ធំល្មម​សម្រាប់​ពួកគេ​។ ពួកយើង​អាច​យក​កូនស្រី​របស់ពួកគេ​ធ្វើជា​ប្រពន្ធ ហើយ​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកគេ​។


ពួកឯង​នឹង​ត្រូវបាន​ពិសោធ​ដោយ​ការនេះ គឺដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​នឹង​ចេញ​ពី​ទីនេះ​មិនបានឡើយ លុះត្រាតែ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មកដល់​ទីនេះ​សិន​។


រួច​ពួកឯង​ត្រូវ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​បញ្ជាក់ថាពិត នោះ​ពួកឯង​មិន​ស្លាប់​ឡើយ”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ​។