“បុរសម្នាក់ជាចៅហ្វាយនៅស្រុកនោះ បាននិយាយកាចនឹងពួកយើង ហើយចាត់ទុកពួកយើងជាអ្នកដែលស៊ើបការណ៍ស្រុកនោះ។
«លោកដែលជាចៅហ្វាយនៅស្រុកនោះ បាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយចោទថាយើងជាអ្នកស៊ើបការណ៍ស្រុកនោះ។
ពួកគេជម្រាបឪពុកថា៖ «លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការណ៍ទៀតផង។
អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។
ចូរចាត់ម្នាក់ពីចំណោមពួកឯងឲ្យទៅ ហើយយកប្អូនប្រុសរបស់ពួកឯងមកវិញ រីឯអ្នកផ្សេងទៀតត្រូវជាប់ឃុំឃាំងសិន ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានពិសោធ ថាតើមានសេចក្ដីពិតក្នុងពួកឯងឬយ៉ាងណា។ បើមិនដូច្នោះទេ ដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងពិតជាអ្នកស៊ើបការណ៍មែន”។
លុះមកដល់យ៉ាកុបឪពុករបស់ពួកគេនៅដែនដីកាណាន ពួកគេក៏ប្រាប់គាត់អំពីការទាំងអស់ដែលកើតឡើងដល់ពួកគេថា៖
នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។ ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
ពេលនោះ យ៉ូសែបនឹកឃើញយល់សប្តិដែលគាត់បានយល់សប្តិឃើញអំពីពួកគេ នោះគាត់និយាយនឹងពួកគេថា៖ “ពួកឯងជាអ្នកស៊ើបការណ៍។ ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។