នោះប្រាំពីរឆ្នាំនៃទុរ្ភិក្សក៏ចាប់ផ្ដើមមកដល់ ដូចដែលយ៉ូសែបបាននិយាយ។ មានទុរ្ភិក្សកើតឡើងនៅប្រទេសទាំងអស់ ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូលមានអាហារវិញ។
លោកុប្បត្តិ 42:1 - ព្រះគម្ពីរខ្មែរសាកល នៅពេលយ៉ាកុបឃើញថាមានស្រូវនៅអេហ្ស៊ីប គាត់ក៏និយាយនឹងពួកកូនប្រុសរបស់ខ្លួនថា៖ “ហេតុអ្វីបានជាពួកឯងមើលគ្នាទៅវិញទៅមកដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកយ៉ាកុបបានដឹងថា មានស្រូវនៅស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាពួកឯងអង្គុយមើលមុខគ្នាដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកយ៉ាកុបបានឮដំណឹងថាមានស្រូវនៅស្រុកអេស៊ីប លោកក៏មានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ អាល់គីតាប នៅគ្រានោះ យ៉ាកកូបបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប គាត់ក៏និយាយទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ |
នោះប្រាំពីរឆ្នាំនៃទុរ្ភិក្សក៏ចាប់ផ្ដើមមកដល់ ដូចដែលយ៉ូសែបបាននិយាយ។ មានទុរ្ភិក្សកើតឡើងនៅប្រទេសទាំងអស់ ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូលមានអាហារវិញ។
មនុស្សទូទាំងផែនដីមកដល់អេហ្ស៊ីប ដើម្បីទិញស្រូវពីយ៉ូសែប ពីព្រោះទុរ្ភិក្សនៅលើផែនដីទាំងមូលធ្ងន់ធ្ងរណាស់៕
គាត់និយាយទៀតថា៖ “មើល៍! យើងបានឮថាមានស្រូវនៅអេហ្ស៊ីប។ ចូរចុះទៅទីនោះ ហើយទិញស្រូវពីទីនោះមកសម្រាប់ពួកយើងទៅ ដើម្បីឲ្យពួកយើងមានជីវិតរស់ គឺកុំឲ្យស្លាប់ឡើយ”។
ផ្ទុយទៅវិញ ពួកគេឃើញថា ខ្ញុំត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែលពេត្រុសត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលទទួលពិធីកាត់ស្បែកដែរ