រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។
លោកុប្បត្តិ 41:44 - ព្រះគម្ពីរខ្មែរសាកល ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “យើងជាផារ៉ោន ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូល គ្មានអ្នកណាអាចលើកដៃ ឬជើងបាន ដោយគ្មានការយល់ព្រមពីអ្នកឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «យើងជាផារ៉ោន នៅក្នុងស្រុកអេស៊ីព្ទទាំងមូល បើគ្មានការអនុញ្ញាតពីលោក គ្មានអ្នកណាម្នាក់នឹងកម្រើកដៃ ឬកម្រើកជើងឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនទ្រង់ក៏មានបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះទៀតថា៖ «យើងជាស្តេចហ្វៀរ៉អ៊ូន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីអ្នកជាមុននោះឡើយ»។ |
រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។
ទាំងឲ្យចាប់ចងពួកមេដឹកនាំរបស់ទ្រង់តាមចិត្តគាត់ ហើយបង្រៀនប្រាជ្ញាដល់ពួកចាស់ទុំរបស់ទ្រង់។