នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។
លោកុប្បត្តិ 41:4 - ព្រះគម្ពីរខ្មែរសាកល គោញីរាងអាក្រក់ ហើយស្គមទាំងនោះ ក៏ស៊ីគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ទាំងនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង អាល់គីតាប គោញីស្គមៗ សល់តែស្បែកនឹងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង។ |
នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។
រួចមើល៍! មានគោញីប្រាំពីរក្បាលផ្សេងទៀតរាងអាក្រក់ ហើយស្គម ឡើងមកតាមក្រោយពីទន្លេនីល ហើយឈរនៅក្បែរគោញីទាំងនោះនៅមាត់ទន្លេនីល។
បន្ទាប់មក ទ្រង់ផ្ទំលក់ ហើយយល់សុបិនម្ដងទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរថ្លោសៗល្អលូតចេញពីដើមតែមួយ។