លោកុប្បត្តិ 40:7 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏សួរពួកមន្ត្រីរបស់ផារ៉ោនដែលនៅជាមួយគាត់ក្នុងទីឃុំឃាំង គឺនៅក្នុងផ្ទះរបស់ម្ចាស់គាត់ថា៖ “ថ្ងៃនេះ ហេតុអ្វីបានជាទឹកមុខពួកលោកស្រងូតស្រងាត់ដូច្នេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏សួរមហាតលិកទាំងពីររបស់ផារ៉ោន ដែលជាប់ឃុំឃាំងជាមួយគ្នានៅក្នុងគុកចៅហ្វាយរបស់លោកថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ អាល់គីតាប យូសុះក៏សួរមហាតលឹកទាំងពីររបស់ស្តេចហ្វៀរ៉អ៊ូន ដែលនៅជាប់ឃុំឃាំងជាមួយគាត់ ក្នុងពន្ធនាគារថា៖ «ថ្ងៃនេះ ហេតុដូចម្តេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ |
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងទាំងនេះដែលអ្នករាល់គ្នានិយាយគ្នាតាមផ្លូវ ជារឿងអ្វី?”។ ពួកគេក៏ឈរស្ងៀម ទាំងមានទឹកមុខស្រងូតស្រងាត់។