Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ស្ដេច​ផារ៉ោន ដែល​នៅ​ជាប់​ឃុំ‌ឃាំង​ជា​មួយ​លោក ក្នុង​ពន្ធ‌នាគារ​ម្ចាស់​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 គាត់​ក៏​សួរ​ពួក​មន្ត្រី​របស់​ផារ៉ោន​ដែល​នៅជាមួយ​គាត់​ក្នុង​ទីឃុំឃាំង គឺនៅក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់​ថា​៖ “ថ្ងៃនេះ ហេតុអ្វីបានជា​ទឹកមុខ​ពួកលោក​ស្រងូតស្រងាត់​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ផារ៉ោន ដែល​ជាប់​ឃុំ​ឃាំង​ជា‌មួយ​គ្នា​នៅ​ក្នុង​គុក​ចៅ‌ហ្វាយ​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក៏​សួរ​ដល់​មេ​របស់​ផារ៉ោន​ទាំង​២​នោះ ដែល​ជាប់​ឃុំ​ជា​មួយ​គ្នា​នៅ​ក្នុង​គុក​របស់​ចៅហ្វាយ​គាត់​ថា ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យូសុះ​ក៏​សួរ​មហា‌តលឹក​ទាំង​ពីរ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​នៅ​ជាប់​ឃុំ​ឃាំង​ជា​មួយ​គាត់ ក្នុង​ពន្ធនាគារ​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្តេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹម​ឡើង លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូត‌ស្រងាត់


បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គេ​ឃុំ‌ឃាំង​បងៗ អស់​រយៈ​ពេល​បី​ថ្ងៃ។


លោក​យ៉ូណា‌ដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «ព្រះអង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។


ព្រះចៅ​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។


លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា​មាន​ការ​អ្វី​ទៀត​ឬ?»។


ពេល​នោះ លោក​អែលកា‌ណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម