ម្ដេចក៏ឯងលួចរត់គេច ហើយបញ្ឆោតយើង គឺមិនប្រាប់យើង ដើម្បីឲ្យយើងបានជូនដំណើរឯងដោយអំណរ និងចម្រៀង ដោយក្រាប់ និងពិណហាបដូច្នេះ?
លោកុប្បត្តិ 4:21 - ព្រះគម្ពីរខ្មែរសាកល ប្អូនប្រុសរបស់គាត់ឈ្មោះយូបាល ជាដូនតារបស់មនុស្សទាំងអស់ដែលលេងពិណហាប និងខ្លុយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្អូនរបស់គាត់ឈ្មោះយូបាល គាត់ជាឪពុករបស់ពួកអ្នកលេងពិន និងប៉ី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្អូនរបស់លោកយ៉ាបាលឈ្មោះលោកយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុងនឹងខ្លុយ អាល់គីតាប ប្អូនរបស់យ៉ាបាល ឈ្មោះយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។ |
ម្ដេចក៏ឯងលួចរត់គេច ហើយបញ្ឆោតយើង គឺមិនប្រាប់យើង ដើម្បីឲ្យយើងបានជូនដំណើរឯងដោយអំណរ និងចម្រៀង ដោយក្រាប់ និងពិណហាបដូច្នេះ?
រីឯស៊ីឡាក៏បង្កើតទូបាល-កាអ៊ីន ដែលជាជាងបង្រៀនអស់ទាំងជាងលង្ហិន និងជាងដែក ហើយប្អូនស្រីទូបាល-កាអ៊ីនឈ្មោះណាអាម៉ា។
ចូរសរសើរតម្កើងព្រះអង្គដោយក្រាប់ និងការរាំសប្បាយ ចូរសរសើរតម្កើងព្រះអង្គដោយគ្រឿងតន្ត្រីមានខ្សែ និងខ្លុយ!
ពួកគេមានពិណហាប និងពិណបុរាណ ក្រាប់ និងខ្លុយ ព្រមទាំងស្រាទំពាំងបាយជូរក្នុងពិធីជប់លៀងរបស់ពួកគេ ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ាឡើយ ក៏មិនពិចារណាអំពីស្នាព្រះហស្តរបស់ព្រះអង្គដែរ។